លោក អឹង សៀងហ៊ី អាជីវករក្រុងសិរីសោភ័ណ្ឌ បានបន្តឧបត្ថម្ភបាយកញ្ចប់ចំនួន៤០០ កញ្ចប់ ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ​):នៅ​ព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក អឹង សៀងហ៊ី អាជីវករក្រុងសិរីសោភ័ណ បានបន្តឧបត្ថម បាយកញ្ជប់ចំនួន៤០០កញ្ជប់ ដល់​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ និងបន្តប្រគល់ជូនដល់​កម្លាំង​តាមគោលដៅ ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក អឹង សៀងហ៊ី អាជីវករក្រុងសិរីសោភ័ណដែលបានបាយកញ្ជប់ចំនួន៤០០កញ្ជប់ ដល់ស្នងការដ្ឋាន សម្រាប់ជូនដល់កងកម្លាំងនគរបាលតាមគោលដៅ ក្នុងកិច្ចការការពារបូរណៈភាពទឹកដី ។

លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ក៏បានថ្លែងអំណរគុណ និង ជូនពរដល់ លោក អឹង សៀងហ៊ី អាជីវករក្រុងសិរីសោភ័ណ និងក្រុមគ្រួសារ រកសុីទទួលទានមានបាន និង ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *