ក្នុងស្មារតីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ, នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស ជាន់ទី១អគាររដ្ឋបាលសាលាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ក្នុងគោលដៅធានាឱ្យបាននូវការរៀបចំពិធីបុណ្យឱ្យមានភាពរលូន សប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អបំផុត។

