បន្ទាយមានជ័យ ៖ ថ្ងៃចន្ទ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ កម្លាំងជំនាញផែនការងារអត្ដសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ កម្លាំងជំនាញផ្នែកអត្ដសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង០៩ បន្ដចុះចល័ត ធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការ។
សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងពីរភេទ រស់នៅក្នុងមូលដ្ឋានភូមិសាស្រ្ដខេត្ដបន្ទាយមានជ័យ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងមិនទាន់បានធ្វើអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្នែរ និងផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ១៨០ថ្ងៃ(០៦ខែ) បងប្អូនអាចមកទទួលសេវាសុំផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបន្ដសុពលភាពបាន នៅការិយាល័យអត្ដសញ្ញាប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្ដបន្ទាយមានជ័យ និងនៅតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៩ ដើម្បីងាយស្រួលបម្រើការងារចាំបាច់ផ្សេងៗ៕

