បន្ទាយមានជ័យ ៖អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី២៥ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក ព្រមទាំងសហការី បានប្រគល់ថវិកាជូនតំណាងគ្រួសារសពមានដូចខាងក្រោម៖
១-លោកស្រី ជៀម ប៊ុននី ភរិយា សពលោកព្រិន្ទបាលឯក មិន គៀច មន្ត្រី នៃការិយាល័យអន្តរាគមន៍ និងតត្រួតបទបញ្ជា ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។
២-លោកស្រី សោម ផល្លា ភរិយា សពលោកអនុសេនីយ៍ឯក តិ សារ៉ាន់ (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។
៣-លោកស្រី សៅ ណាន ភរិយា សពលោកអនុសេនីយ៍ទោ សៀន ហេង (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។
ជាចុងក្រោយលោកឧត្ដមសេនីយ៍ត្រី វង្ស វិត បានសម្ដែងនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្ដមសេនីយ៍ស្នងការ ចំពោះការបាត់បង់ប្តី ជាទីគោរពស្រឡាញ់និងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីនគរបាលយេីង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមកផងដែរ៕

