បន្ទាយមានជ័យ ៖អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនៅសាលប្រជុំ(ខ)នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក ព្រមទាំងសហការី បានប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជូនតំណាងគ្រួសារសពដែលបានទទួលមរណភាពកន្លងទៅថ្មីៗនេះមានដូចខាងក្រោម៖
១-លោក សោម ដារ៉ា កូនបង្កើត សពលោកវរសេនីយ៍ត្រី សោម សុភិន (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។
២-លោកស្រី ឈន ចន្នី ភរិយា សពលោកវរសេនីយ៍ត្រី ឡាង ជិណ្ណរ៉ា (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។
៣-លោកស្រី អុំ ឡាង កូនបង្កើត សពលោកអនុសេនីយ៍ឯក អ៊ុំ អំ (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។
៤-លោកព្រិន្ទបាលទោ ប៊ុន សុង(និវត្តជន) ស្វាមី សពលោកស្រី ថេប សឿង ទឹកប្រាក់ចំនួន ២,០០០,០០០រៀល។
ជាចុងក្រោយលោកឧត្ដមសេនីយ៍ត្រី វង្ស វិត បានសម្ដែងនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកឧត្ដមសេនីយ៍ ស្នងការ ចំពោះការបាត់បង់ប្តី ប្រពន្ធ ជាទីគោរពស្រឡាញ់និងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីនគរបាលយេីង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមកផងដែរ៕

