បាត់ដំបង៖ នៅថ្ងៃទី ១៦និង១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាល ប្រឆាំងបទល្មេីសសេដ្ឋកិច្ចរួមជាមួយមន្រ្តីបានចូលរួមក្នុងក្រុមការងារចម្រុះដែលដឹកនាំដោយ ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធានក្រុមការងារចុះត្រួតពិនិត្យទីតាំងដែលមាន ការរក្សាទុក និងចែក ចាយសាច់បង្កក និងផលិតផលថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង, និងដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡី សិរីរិទ្ធិព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនិងមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រេីនទៀត។
តាមរយៈលទ្ធផលត្រួតពិនិត្យនេះបានត្រួតពិនិត្យរកឃេីញសាច់មាន់(មាន់ចិញ្ចឹមក្នុងស្រុក)ខូចគុណភាពចំនួន ៣៤១គីឡូក្រាម,ត្រីសាប៉ាក់ខូចគុណភាព ចំនួន ៦០គីឡូក្រាម និងមឹកបំពង់កកហួសកាលបរិច្ឆេទ ចំនួន ១២០គីឡូក្រាម សរុបចំនួន ៥២១គីឡូក្រាម។
ក្រុមការងារចម្រុះបានសម្រេចដកហូតយកទៅបំផ្លាញចោល និងឱ្យអ្នកទទួលខុសត្រូវក្នុងទីតាំងនោះទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងបន្តអនុវត្តតាមនីតិវិធី ៕(ខ្លឹមសារនិងរូបភាពផែនស/ក/)

