(បាត់ដំបង) កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ ក្រុងបាត់ដំបង ខេត្តបាត់ដំបងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង ក្នុងការិយាល័យជំនាញ នៃស្នងការដ្ឋាន ចុះប្រតិបត្តិការបង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ក្នុងនោះមានទាំងដីកាបង្គាប់ឱ្យច-ាប់ខ្លួនក្នុងរឿងគ្រឿងញៀននេះផង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់ ១,២៥ក្រាម (ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់),សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន,នាឡិកាដៃ ០២គ្រឿង
-លោហៈធាតុពណ៌លឿង (ខ្សែចំនួន ០១ខ្សែ មានបន្តោងព្រះពណ៌ខ្មៅ និងចិញ្ចៀនចំនួន ០១វង់ មានដាំ ត្បូងពណ៌ស)
-ម៉ូតូចំនួន ០៣គ្រឿង
បច្ចុប្បន្នជនសង័្សយខាងលើសមត្ថកិច្ចបានរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្ត តាមផ្លូវច្បាប់៕ (រូបភាពផែនប្រឆាំងគ្រឿងញៀន)


