ឯកឧត្តម ឌិត ទីណា បានអញ្ជើញនាំយកស្រូវពូជក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនពុកម៉ែបងប្អូនប្រជាកសិករ នៅខេត្តតាកែវ

នាព្រឹកថ្ងៃទី០៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អមដំណេីរដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងសហការី បាននាំយកស្រូវពូជចំនួន ២៩,៩ តោន ក្រោមកម្មវិធីប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បីចែកជូនពុកម៉ែបងប្អូនប្រជាកសិករចំនួន ២៩៩ គ្រួសារ ដែលរងផលប៉ះពាល់ពីទឹកជំនន់ជន់លិចដំណាំស្រូវនៅស្រុកទ្រាំង​ ខេត្តតាកែវ។

រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិជាសេនាធិការ តែងតែនៅជាមួយពុកម៉ែបងប្អូនប្រជាកសិករគ្រប់កាលៈទេសៈ នៅពេលខ្វះទឹកជួយដោះស្រាយទឹកជូន ពេលខូចខាតដោយសារទឹកជំនន់ជួយចែកស្រូវពូជជូន ហើយដល់ពេលប្រមូលផល ជួយស្វែងរកទីផ្សារជូន ទោះមិនបានតម្លៃដូចការចង់បាន ប៉ុន្តែមិនឱ្យកកស្ទះរហូតដល់ខូចខាតស្រូវរបស់ប្រជាកសិករឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *