លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្ដែងការជំទាស់ចំពោះការលើកឡើងរបស់អ្នកស្រី Sanae Takao hi ស្ដីពីបញ្ហាតៃវ៉ាន់

 

លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងការជំទាស់ចំពោះការលើកឡើងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្រ្តីជប៉ុនស្តីពីបញ្ហាតៃវ៉ាន់ ក្នុងកម្មវិធីវិទ្យុមួយនៅថ្ងៃទី ១៣ ខែវិច្ឆិកា។
លោក Ishiba បានថ្លែងថា ការលើកឡើងរបស់លោកស្រី Takaichi គឺស្ទើរតែមានន័យថា «ប្រសិនបើតៃវ៉ាន់មានរឿង នោះជប៉ុនក៏មានរឿងដែរ»។ លោកបានបន្ថែមថា  រដ្ឋាភិបាលជប៉ុនគ្រប់អាណត្តិសុទ្ធតែជៀសវាងការលើកឡើងដ៏ជាក់លាក់បែបនេះទាក់ទងនឹងបញ្ហាតៃវ៉ាន់ថា «នឹងធ្វើបែបណាប្រសិនជាស្ថិតក្នុងកាលៈទេសៈណា» ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *