ឯកឧត្តមរដ្ឋមន្ត្រី ឌីត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ នៅស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ )នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំនៅស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជំនួបសំណេះសំណាលនេះ គឺដើម្បីពិភាក្សាពីសក្ដានុពលនៃតំបន់នីមួយៗ ការពង្រឹងការប្រមូលទិន្នន័យទីផ្សារស្រូវ និងការជួយដោះស្រាយការកកស្ទះដើម្បីរក្សាលំហូរទីផ្សាររបស់ប្រជាកសិករ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *