លោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះសួរសុខទុក្ខកម្លាំងនគរបាលដោយផ្ទាល់ដែលសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកអូរជ្រៅ ស្រុកអូរជ្រៅ

 

បន្ទាយមានជ័យ​៖ដោយមានការយកចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់​ពី ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ ​នៅព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២៥ ​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួមសហការីបានអញ្ជើញ​នាំ​យក​ថវិកា​ និង​កន្ត្រកផ្លែឈើ ​ ជូន​ដល់​កម្លាំង​នគរបាល​​​ ដែលត្រូវរបួស និងផ្សែងពុល ហើយសំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បង្អែកអូរជ្រៅ ស្រុកអូរជ្រៅ ។

កម្លាំងដែលត្រូវចុះសួរសុខទុក្ខរួមមាន:
១-កម្លាំងអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំនួន ២នាក់ ថវិកាចំនួន១,៨០០,០០០រៀល និងកន្ត្រកផ្លែឈើ២កន្ត្រក
២-កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ ចំនួន១នាក់ ថវិកា ១០០ដុល្លារ
៣-កងកម្លាំងកងពលលេខ ៥០៣ ចំនួន ១៣នាក់ ថវិកាសរុប ៨០០ដុល្លារ និង១០មុឺនរៀល
៤-កងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ២នាក់ ថវិកាចំនួន ២០០ដុល្លារ

ជាមួយគ្នានោះ​​ លោក​ឧត្ដមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្ត និងជូនពរដល់កងកម្លាំងទាំអស់ មានរបួស និងកម្លាំងដែលត្រូវផ្សែងពុល ឆាប់ជា ឱ្យមានសុខភាពល្អមាំទាំឡើងវិញ ក្នុងខណៈនេះ ថ្នាក់ដឹកនាំនៅតែបន្តគិតគូរ និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ជាមួយគ្នានោះលោក​ឧត្ដមសេនីយ៍​ទោ ស្នងការ ក៏បានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ និង​សូម​ជូនពរ​​ដល់​កង​កម្លាំង​ទាំង​​ឆាប់បាន​ជាសះស្បើយ​ពី​របួស​ផង​ដែរ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *