កោះកុង ៖ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំប្រជុំកងជួរប្រគល់ភារកិច្ចការងារ ដល់កម្លាំងពាក់ព័ន្ធ ដេីម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅខេត្តកោះកុង ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥៕

